កាមេរ៉ាសុវត្ថិភាពដែលសាកសមសម្រាប់ការពារអាជីវកម្មលោកអ្នក / Hikvision Camera (មានវីដេអូ) - IT-Cambodia

Breaking News

កាមេរ៉ាសុវត្ថិភាពដែលសាកសមសម្រាប់ការពារអាជីវកម្មលោកអ្នក / Hikvision Camera (មានវីដេអូ)

បច្ចុប្បន្ននេះយើងសង្កេតឃើញថា បច្ចេកវិទ្យាកាមរ៉ាសុវត្ថិភាពគឺពិតជាមានភាពរីកចំរើនខ្លាំងមែនទែន ទាំងប្រភេទ Analog កាមេរ៉ា និង IP កាមេរ៉ា។




អ្វីដែលគួកត់សំគាល់ខ្លាំងនោះគឺ ក្រុមហ៊ុន Hikvision បានកំពុងតែឈានមុខគេយ៉ាងខ្លាំង លើទីផ្សារកាមេរ៉ាសុវត្ថិភាព ជាពិសេសនៅតំបន់អាស៊ីយើងតែម្តង់។ហើយថ្ងៃនេះដែរ យើងនិងបង្ហាញបងប្អូនអំពី ប្រភេទAnalog Turbo HD Camera DS-2CE16D0T-IT3 និង DS-2CE56D0T-IT3 ទាំងពីម៉ូដែល




**ចំពោះ DS-2CE16D0T-IT3 (HD1080p Bullet Camera)





គឺជាប្រភេទកាមេរ៉ាដែលមានជើងទំរ ហើយអាចបត់បែនដោយដៃបាន 360°, Hikvision ម៉ូដែលនេះ វាសាកសម់សំរាប់ដាក់នៅទីតាំងខាងក្រៅ និងខាងក្នុង អាស្រ័យតាមការ Survey ជាក់ស្ដែង។
     - វាមាន Len 2Megapixel និងមានកំរិតច្បាស់ ដល់ទៅ 1080p Full HD
     - វាចាប់រូបភាពបានច្បាស់ទាំងថ្ងៃនិងយប់ ជាមួយនិងចំងាយរហូតដល់ 40m
     - មិនត្រឹមតែប៉ុណ្ណោះ វាក៏មានបច្ចេកវិទ្យាការពារជំរៀបទឹក IP66 ផងដែរ

**រីឯ DS-2CE56D0T-IT3 (HD1080p Dome Camera)





គឺជាប្រភេទកាមេរ៉ាដែលមានរាងមូលតុលខ្លី ហើយអាចបត់បែនដោយដៃបាន 360° ដូចគ្នា, Hikvision ម៉ូដែលនេះវាសាកសម់សំរាប់ដាក់នៅទីតាំងខាងក្នុងដែលមានពិដាណទាប់ៗ​ ដូចជា Office ធ្វើការ​ ឬក៏អាស្រ័យតាមការចូលរបស់លោកអ្នក។
     - វាមាន Len 2Megapixel និងមានកំរិតច្បាស់ ដល់ទៅ 1080p Full HD
     - វាចាប់រូបភាពបានច្បាស់ទាំងថ្ងៃនិងយប់ ជាមួយនិងចំងាយរហូតដល់ 40m
     - មិនត្រឹមតែប៉ុណ្ណោះ វាក៏មានបច្ចេកវិទ្យាការពារជំរៀបទឹក IP66 ផងដែរ


បើនិយាយទៅយើងអាចប្រើទាំងពីម៉ូដែលនេះចូលគ្នាបានដើម្បីអោយសំស្រប់តាមទីតាំងរបស់លោកអ្នក។
វានៅមានលក្ខណៈ ពិសេសជាច្រើនទៀត ដូចជាការកំណត់ Auto alarm detection តាមពេលវេលា និងទីតាំងផងដែរ៕

No comments