សូមកុំអោយខ្លួនអ្នកក្លាយជា GPS របស់គេ - IT-Cambodia

Adsterra Banner 728x90

Breaking News

សូមកុំអោយខ្លួនអ្នកក្លាយជា GPS របស់គេ

 មនុស្សជាច្រើនគិតថា “ពេល Post រូប ឬវីដេអូ GPS វាបាត់ហើយ គេរកទីតាំងមិនឃើញទេ”

ការពិតគឺ គេមិនចាំបាច់យក GPS ក្នុងរូបនោះទេ ពេលអ្នក Post រូប ឬវីដេអូទោះ GPS មិនមាន គេនៅតែអាច វិភាគមាតិកានោះ ដើម្បីរកទីតាំងបាន

វិធីសាស្ត្រគេអាចមើល៖
- ផ្លូវ អគារ ភ្នំ ដើមឈើ
- ទេសភាព ជុំវិញ ខាងក្រោយ
- ពន្លឺ ពេលថ្ងៃ អាកាសធាតុ
- សំឡេង បរិយាកាស ឬពាក្យដែលអ្នកនិយាយ
ពីរូប និងវីដេអូតែមួយ គេអាចដឹងប្រហែលថា វាស្ថិតនៅតំបន់ណា ហើយចំនុចសំខាន់ជាងគេមួយទៀតនោះ មិនមែនតែរូបនោះទេ គឺអ្នកផុសរូបនោះ ពេលអ្នកផុសជាប្រចាំ
គេអាចតាមដាន៖
- ទម្លាប់ផុសរបស់អ្នក
- កន្លែងដែលអ្នកទៅញឹកញាប់
- ម៉ោងដែលអ្នកសកម្ម
- សកម្មភាពជីវិតរបស់អ្នក
បញ្ចូលគ្នារវាង
- រូប/វីដេអូ + ទម្លាប់ផុស > អ្នកក្លាយជា GPS ដោយមិនដឹងខ្លូន
ហេតុអ្វីវាគួរឱ្យប្រុងប្រយ័ត្ន
ក្នុងស្ថានការណ៍រសើបពីសន្តិសុខ តំបនព្រំដែន ដឹកស្បៀង តំបនជនភៀសសឹក តំបន់យោធា ការចល័តទហារ ស្បៀង អាវុធ
ការផុសដោយមិនគិត អាចបង្ហាញទីតាំង អាចបង្កហានិភ័យ មិនត្រឹមតែអ្នកទេ តែអ្នកដទៃផងដែរ

No comments