ត្រៀមលុយថែមទៅ! iPhone 11 អាចនឹងថ្លៃជាង iPhone XS ខ្ទង់ ៣០០ ដុល្លារ (មានវីដេអូ)
ជុំវិញរឿងចាក់ស្រេះនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ជាកត្តាត្រូវបង្ខំឲ្យក្រុមហ៊ុនដំឡើងនិងផ្គត់ផ្គង់គ្រឿងបន្លាស់ iPhone ក្នុងប្រទេសចិនចាំបាច់ត្រូវផ្លាស់ទីតាំងទៅប្រទេសដទៃ។ មូលហេតុទាំងនេះហើយក៏នឹងជំរុញឲ្យតម្លៃនៃការលក់ iPhone 11 សម្រាប់ឆ្នាំ ២០១៩ ទំនងមានការកើនឡើងប្រមាណ ៣០០ ដុល្លារ។
តាមសារព័ត៌មាន DailyMail បានចុះផ្សាយថាអតិថិជននឹងត្រូវចាយ ៣ សន្លឹកបន្ថែមទៀតលើការចង់បាន iPhone 11 ដោយលើកហេតុផលសាមញ្ញសោតយ៉ាងដូចជាក្រុមហ៊ុន Foxconn ដែលជាដៃគូសហការរបស់ក្រុមហ៊ុន Apple ចាំបាច់ត្រូវផ្លាស់ទីតាំងរោងចក្ររបស់ខ្លួនដាក់ក្រៅទឹកដីប្រទេសចិន ដើម្បីបញ្ចៀសការដំឡើងថ្លៃពន្ធពីសំណាក់រដ្ឋាភិបាលអាមេរិកដែលស្ថិតក្រោមការដឹកនាំដោយលោក Donald Trump។
កន្លងទៅតាមសារព័ត៌មាន WSJ ធ្លាប់បង្ហើបថា Foxconn ក៏មានរោងចក្រប៉ុន្មានកន្លែងនៅប្រទេសប្រេស៊ីល ឥណ្ឌូណេស៊ី ជប៉ុន មុិចស៊ីកូ សាធារណរដ្ឋឆែក អាមេរិក អូស្រ្តាលី និងវៀតណាម ប៉ុន្តែ Foxconn ពុំអាចលម្អិតបានឡើយថាទាមទារពេលវេលានិងទំហំចំណាយច្រើនប៉ុណ្ណាដើម្បីរៀបចំដំណើរការផ្លាស់ប្តូរនេះសារជាថ្មី។ បញ្ហាដែលក្រុមហ៊ុនអាចជួបប្រទះក្នុងការផ្លាស់ប្តូរទីតាំង រួមមានការទាមទារឲ្យជួលបុគ្គលិកថ្មី និងការចាប់ផ្តើមរចនាសម្ព័ន្ធពីដំណាក់កាលដំបូងមកវិញ។ បើតាមរយៈការព្យាករណ៍អាចចំណាយពេលវេលាចន្លោះពី ១២ ទៅ ១៨ ខែផ្អែកតាមស្ថានភាពជាក់ស្តែង៕
ប្រភព៖ Sabay

No comments