WOW! រ៉ូបូតដែលបង្កើតដោយកូនខ្មែរ អាចស្តាប់ និងនិយាយជាភាសាខ្មែរ បានយ៉ាងល្អ - IT-Cambodia

Facebook

Breaking News

WOW! រ៉ូបូតដែលបង្កើតដោយកូនខ្មែរ អាចស្តាប់ និងនិយាយជាភាសាខ្មែរ បានយ៉ាងល្អ

ភ្នំពេញ៖ ថ្មីៗនេះមានយុវជនមួយក្រុម បានធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីពួកគេបានបង្កើតរ៉ូបូតថ្មីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាឈ្មោះថា រ៉ូបូខេម ព្រះកុសមៈ (Robocam preah Kossomak) ជាប្រភេទរ៉ូបូត Humanoid ដែលរូបរាងដូចមនុស្ស ហើយមានសមត្ថភាពខ្ពស់ក្នុងការនិយាយជាមួយមនុស្ស

ក្នុងការឆ្លើយឆ្អង និងធ្វើសកម្មភាពផ្សេងៗ ។ ហើយមួយវិញទៀត រ៉ូបូតថ្មីនេះ អាចនិយាយឆ្លើយឆ្លងពេលយើងសួរសំណួរ ហើយវាឆ្លើយមកកាន់យើងវិញនៅក្នុង ២ភាសា ទាំងភាសាខ្មែរ និងអង់គ្លេស អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះ រ៉ូបូតនេះ អាចចងចាំមុខមនុស្សបាន នៅពេលវាឃើញមុខមនុស្សវាស្គាល់ វាហៅឈ្មោះអ្នកនោះ អាចងាកទៅតាមមនុស្សបាន និងអាចដើរបាន។ 

No comments