គេហែកហ្វេសប៊ុកខ្ញុំហើយ តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីយកគណនីហ្វេសប៊ុកខ្ញុំមកវិញបាន?
Loading...
ខាងក្រោមនេះ ជាវិធីដែលយើងអាចយកគណនីយើងត្រឡប់មកវិញបាន៖
#ជំហានទី១
ជាដំបូង សូមអ្នកចូលទៅកាន់តំណរលីងខាងក្រោមនេះ ដើម្បីបញ្ជាក់ប្រាប់ហ្វេសប៊ុកថា គណនីរបស់យើងត្រូវបានគេគ្រប់គ្រងហើយ។
តំណរលីង៖ https://www.facebook.com/hacked
#ជំហានទី២
បន្ទាប់មក សូមចុចលើ "My Account Is Compromised" ដែលមានន័យថា គណនីរបស់ខ្ញុំត្រូវបានគ្រប់គ្រងដោយជនអនាមិក។ នៅពេលចុចលើពាក្យនេះហើយ ហ្វេសប៊ុកនឹងស្នើសុំឲ្យអ្នក បំពេញ ID (អ៊ីម៉ែលអ្នកប្រើប្រាស់ ឬឈ្មោះគណនី លេខទូរសព្ទ) ដើម្បីធ្វើការស្វែងរកគណនីរបស់អ្នកដែលបានត្រូវគេហែក។
ចំណាំ៖ ប្រសិនបើអ្នកហែកបានផ្លាស់ប្ដូរ Email របស់អ្នក លេខទូរសព្ទដៃរបស់អ្នក សូមលោកអ្នកធ្វើការស្វែងរកគណនីរបស់អ្នកតាមរយៈឈ្មោះគណនី ជំនួសឲ្យអ៊ីម៉ែលវិញ។
ជាធម្មតានៅពេលដែលអ្នកហែកទាំងនោះ បានហែកយកគណនីរបស់អ្នកហើយ វានឹងផ្លាស់ប្ដូរអ៊ីម៉ែលរបស់យើងជាមិនខាន ប៉ុន្តែឈ្មោះរបស់យើងវាមិនងាយស្រួលនឹងផ្លាស់ប្ដូរឡើយ។ មកដល់ចំណុចនេះ ប្រសិនបើអ្នកមិនអាចស្វែងរកគណនីដែលត្រូវបានគេហែកនោះ សូមធ្វើវិធីខាងក្រោមបន្តទៀត។
#ជំហានទី៣
នៅពេលដែលអ្នកបានរកឃើញគណនីដែលត្រូវបានគេហែកហើយ ហ្វេសប៊ុកនឹងតម្រូវឲ្យអ្នកបំពេញសម្ងាត់ចាស់ ឬលេខសម្ងាត់បច្ចុប្បន្នរបស់អ្នក (Enter a Current or Old Password)។ ឆ្ងល់ហ្វេសប៊ុកដែរ បើខ្ញុំស្គាល់លេខសម្ងាត់បច្ចុប្បន្ន ខ្ញុំមកពឹងហ្វេសប៊ុកថា គេហែកគណនីខ្ញុំធ្វើអី? ខ្ញុំទៅប្ដូរលេខសម្ងាត់ទៅ ចប់បាត់ហើយ។ សាំមែន! យ៉ាងណាក៏ដោយ អ្នកអាចធ្វើការបញ្ចូលលេខសម្ងាត់ចាស់របស់អ្នក ដែលអ្នកនៅចាំបាន!
#ជំហានទី៤
ឥឡូវនៅពេលដែលអ្នកបានបញ្ចូលលេខសម្ងាត់ចាស់រួចហើយ ហ្វេសប៊ុកនឹងស្នើសុំឲ្យអ្នកធ្វើការលុបលេខសម្ងាត់ហើយ (Reset Your Password)។ សូមធ្វើការចុចលើប៊ូតុងវា!
#ជំហានទី៥
ឥឡូវអ្នកអាចធ្វើការលុបលេខសម្ងាត់ចោលរួចហើយ ប៉ុន្តែមានករណីពីរផ្សេងគ្នា៖
ករណីទី១៖ ប្រសិនបើអ្នកអាចធ្វើការភ្ជាប់ទៅកាន់អ៊ីម៉ែលរបស់អ្នក ឬគណនីរបស់អ្នកបានភ្ជាប់ជាមួយលេខទូរសព្ទនោះ វាងាយស្រួលសម្រាប់អ្នកទេ ដើម្បីធ្វើការផ្លាស់ប្ដូរលេខទូរសព្ទ។ (សូមមើលរូប)
ករណីទី២៖ បើអ្នកហែក វាហែកទាំងអ៊ីម៉ែលរបស់អ្នក ឬក៏ធ្វើការលុបចោលអ៊ីម៉ែល លេខទូរសព្ទដែលជាប់ពាក់ព័ន្ធនោះ សូមលោកអ្នកធ្វើការចុចលើ No longer have access to these? ដែលបានន័យថា អ្នកមិនអាចធ្វើការភ្ជាប់ទៅកាន់អ៊ីម៉ែល ឬលេខទូរសព្ទបានទៀតទេ។
#ជំហានទី៥.១
នៅពេលដែលលោកអ្នកចុចលើ 'No longer have access to these?' នោះលោកអ្នកនឹងទៅដល់ផេកផ្សេងមួយទៀត ដែលហ្វេសប៊ុកនឹងធ្វើការសួរសំណួរអ្នកថា “How can we reach you”។ ឥឡូវនេះ អ្នកអាចធ្វើការបញ្ចូលអ៊ីម៉ែលថ្មី ឬលេខទូរសព្ទដែលហ្វេសប៊ុកអាចធ្វើការទំនាក់ទំនងមកកាន់អ្នកបាន តាមរយៈសំនួរ Survey មួយចំនួន។
#ជំហានទី៦
ឥឡូវនេះ អ្នកអាចបញ្ចូលអ៊ីម៉ែលថ្មី ឬលេខទូរសព្ទរបស់អ្នក ដែលក្នុងករណីនេះ មាន ៤ ករណីដែលអាចកើតឡើង។
ករណីទី១៖ សុំជំនួយពីមិត្តភក្តិក្នុងហ្វេសប៊ុករបស់អ្នកបីនាក់ ករណីអ្នកបានទាញពួកគេចូលទៅក្នុង “Trusted Contacts” នោះអ្នកអាចពឹងពួកគេឲ្យជួយមើលគណនីរបស់អ្នកបាន តាមរយៈការផ្ញើលេខសម្ងាត់ទៅកាន់ពួកគេ។ សូមមើលរូបឧទាហរណ៍ខាងក្រោម៖
ករណីទី៣៖ បំពេញពាក្យ ករណីអ្នកបាន ឬមិនបាន Add មិត្តភក្តិហ្វេសប៊ុករបស់ចូលទៅក្នុង “Trusted Contacts” សូមមើលរូបឧទាហរណ៍៖
ករណីទី៤៖ ការឆ្លើយសំនួរ ប៉ុន្តែដោយសារហេតុតែហ្វេសប៊ុកធ្វើការអាប់ដេត ទើបធ្វើឲ្យជម្រើសមួយនេះនេះត្រូវបានបិទចោលទៅហើយ។ សូមមើលរូបឧទាហរណ៍៖
#ជំហានទី៧
មកដល់ចំណុចនេះ ផ្លេនប៊ីសង្ឃឹមយ៉ាងមុតមាំថា អ្នកបានធ្វើការដោះស្រាយបញ្ហាចប់រួចរាល់ហើយ ដូច្នេះអ្នកនឹងធ្វើការស្នើសុំឲ្យបញ្ចូលលេខសម្ងាត់ថ្មីជាក់ជាមិនខាន។
ក្នុងជំហានទី៦ ករណីទី១ និងទី២ ហ្វេសប៊ុកនឹងធ្វើការផ្ញើលេខកូដ ៣ខ្ទង់ទៅកាន់ពួកគេ ហើយអ្នកចាំបាច់ត្រូវសុំលេខកូដទាំងនោះ ដើម្បីមកប្ដូរលេខសម្ងាត់របស់អ្នក។ ឬប្រសិនបើអ្នកបានចូលដល់ករណីទី៣ នៃជំហានទី៦នោះ បន្ទាប់ពីបំពេញបែបបទរួចមក ភ្នាក់ងារហ្វេសប៊ុកនឹងធ្វើការពិនិត្យមើលលើស្នើសុំរបស់អ្នក ហើយអ្នកនឹងទទួលបានសារមួយ ដែលនឹងផ្ញើទៅកាន់អ៊ីម៉ែលអ្នកដែលអ្នកបានបំពេញក្នុងជំហានទី៥.១ ដែលហ្វេសប៊ុកបានស្នើសុំ៕
ប្រភព៖ Plan-B
Loading...
No comments