ចប់! តិចទៀត មនុស្សនឹងរួមភេទជាមួយប្រព័ន្ធកុំព្យូទ័រ
ដូចដឹងស្រាប់មនុស្សយន្តបានដណ្ដើមការងារមនុស្សជាច្រើនសម័យនេះ ហើយពេលនេះសូម្បីតួអង្គសិចក៏អាចត្រូវបាត់បង់ការងារ ដោយនឹងត្រូវជំនួសដោយបច្ចេកវិទ្យា Virtual Sex នៅប៉ុន្មានឆ្នាំទៀត។ ដូច្នេះបន្តិចទៀតមនុស្សនឹងអាចរួមភេទជាមួយប្រព័ន្ធកុំព្យូទ័រជំនួសវិញ។
Loading...
បច្ចេកវិទ្យាសិចថ្មីត្រូវបានបង្កើត ដោយប្រើតួអង្គសិប្បនិមិត្ត ដែលផលិតដោយប្រព័ន្ធកុំព្យូទ័រ ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍សុខស្រួលដូចកំពុងប៉ះពាល់មនុស្សពិតៗ។
លោក Ian Pearson អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Futurizon អះអាងថា មនុស្សបច្ចុប្បន្នពុំអាចប្រជែងជាមួយបច្ចេកវិទ្យាទំនើបលើលោកនេះបានឡើយ។ ស្ទូឌីយោមួយអាចជួលតួសិចតម្លៃខ្ទង់ពាន់ដុល្លារមកថត តែអនាគតគេគេប្រហែលជួលឬបង្កើត Software ជំនួសតួអង្គសិចទាំងនោះ ក្នុងតម្លៃថោកជាងនេះក៏ថាបាន។ ដូច្នេះវាជារឿងគួរឲ្យបារម្ភសម្រាប់ តារាសិច ដោយអាចនឹងបាត់បង់ការងារពេលអនាគត។
លោកបន្ថែមថា មនុស្សបច្ចុប្បន្នអាចរួមភេទជាមួយតួអង្គសិប្បនិមិត្តក្នុងវីដេអូហ្គេមបាន ដោយប្រើប្រភេទ Plateform បែប Second Life និង Oculus Rift។ លើសពីនេះ បច្ចេកវិទ្យា CGI និងការវះកាត់បញ្ចូលសរីរាង្គសិប្បនិមិត្ត ក៏នឹងពេញនិយមលើទីផ្សារនៅ ១០ ឆ្នាំទៀត។
ការប្រើតួអង្គសិប្បនិមិត្តជំនួសមនុស្សពិត អាចបំពេញចិត្តអ្នកប្រើប្រាស់គ្រប់បែបយ៉ាង ដោយពួកគេអាចចង់បានលក្ខណៈនៃតួអង្គសិចស៊ីមានដើមទ្រូងធំបែបណាក៏បាន ហើយមិនចំណាយច្រើននោះទេ។ ដូច្នេះបើមានទីផ្សារលើការនិយមប្រើតួអង្គសិប្បនិមិត្តលើប្រព័ន្ធកុំព្យូទ័រ នោះនឹងមានអ្នកផលិតបច្ចេកវិទ្យាសិចនេះឡើង បំពេញតម្រូវការទីផ្សារ៕
ប្រភព៖ Sabay
No comments