ពេលវេលាដ៏ល្អបំផុតដែលអ្នកគួរតែ Post នៅលើ Facebook
ការស្វែងរកពេលវេលាដ៏ល្អបំផុតដើម្បីបង្ហោះនៅលើហ្វេសប៊ុកអ្នកអាចជួយឲ្យមាតិការបស់អ្នកទទួលបានលទ្ធផលល្អនៅពេលបង្ហោះនៅលើ Facebook ។ ការទទួលបានការ like comment និង share ភ្លាមៗនៅពេលដែលអ្នក បង្ហោះមាតិការបស់អ្នកអាចធ្វើឲ្យវាឃើញនៅលើ News feed របស់អ្នកប្រើផ្សេងៗទៀតជាច្រើន។ នេះជារឿងមួយដែលអ្នកត្រូវដឹងថាតើពេលណាដែលអ្នកគួរបង្ហោះនៅលើហ្វេសប៊ុកដើម្បីទទួលបាន engagement ច្រើនពីទស្សនិកជន។
តើជាទូទៅពេលណាជាពេលវេលាល្អបំផុតសំរាប់បង្ហោះនៅលើ Facebook?
Loading...
តើជាទូទៅពេលណាជាពេលវេលាល្អបំផុតសំរាប់បង្ហោះនៅលើ Facebook?
ការស្រាវជ្រាវជាច្រើនត្រូវបានធ្វើភាគច្រើនដោយការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមនិងគេហទំព័រវិភាគដូចជា Hootsuite និងទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីជួយរកឃើញពេលវេលាទាំងនេះ។ ការសិក្សានីមួយៗអាចបង្ហាញពីភាពខុសប្លែកគ្នាបន្តិចបន្តួច។
ឧទាហរណ៍ Hootsuite បានរកឃើញថាពេលវេលាដ៏ល្អបំផុតដើម្បីបង្ហោះនៅលើហ្វេសប៊ុកគឺរវាងម៉ោង 12 និងម៉ោង 3 រសៀលថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ និង សុក្រ និងថ្ងៃសៅរ៍ និង អាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 រសៀល។
ចំនែកឯ Coschedule បានរកឃើញថាថ្ងៃអាទិត្យ ព្រហស្បតិ៍ សុក្រ និង សៅរ៍ មាន engagement ច្រើនជាង ថ្ងៃផ្សេងទៀតហើយការ post នៅម៉ោង 3 រសៀលនឹងទទួលបានការចុចច្រើនបំផុត ចំនែកឯការបង្ហោះម៉ោង 1 រសៀលនឹងធ្វើឲ្យមាន engagement ច្រើនបំផុត។
តើធ្វើដូចម្តេចដើម្បីរកពេលវេលាល្អបំផុតដើម្បីបង្ហោះនៅលើហ្វេសប៊ុកសម្រាប់ទស្សនិកជនរបស់អ្នក?
នៅពេលអ្នកមានទំព័រថ្មីសម្រាប់អាជីវកម្មរបស់អ្នក អ្នកត្រូវដឹងច្បាស់ពីពេលវេលាដ៏ល្អបំផុតដើម្បីបង្ហោះនៅលើហ្វេសប៊ុក
ដោយប្រើឧបករណ៍វិភាគដូចជា Hootsuite ឬក៏ Insights របស់ហ្វេសប៊ុកអ្នកនឹងអាចមើលរបាយការណ៍ពេញលេញនៃមាតិការបស់អ្នកទាំងអស់ហើយអ្នកក៏អាចមើលដឹងថាតើ Post មួយណាខ្លះដែលមាន engagement ច្រើនបំផុត៕
ដោយប្រើឧបករណ៍វិភាគដូចជា Hootsuite ឬក៏ Insights របស់ហ្វេសប៊ុកអ្នកនឹងអាចមើលរបាយការណ៍ពេញលេញនៃមាតិការបស់អ្នកទាំងអស់ហើយអ្នកក៏អាចមើលដឹងថាតើ Post មួយណាខ្លះដែលមាន engagement ច្រើនបំផុត៕
No comments