ភស្តុតាងថ្មីបង្ហាញថា Apple ប្រហែលជាមិនដាក់កាស EarPods និងឆ្នាំងសាកនៅក្នុងប្រអប់របស់ iPhone 12 មែន
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ព័ត៌មានបែកធ្លាយនិយាយទាក់ទងទៅនឹង iPhone 12 ដែលនឹងមិនភ្ជាប់មកជាមួយកាស EarPods និងឆ្នាំងសាកនៅក្នុងប្រអប់ ត្រូវបានលេចឡើងមកជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ ភ្នាក់ងារសារព័ត៌មាន Nikkei ក៏បានរាយការណ៍មកថា នៅក្នុងប្រអប់វេចខ្ចប់របស់ iPhone 12 នឹងមិនភ្ជាប់មកជាមួយអ្វីច្រើននោះទេ ក្រៅពីទូរសព្ទមួយគ្រឿង និងខ្សែសម្រាប់សាកថ្មមួយប៉ុណ្ណោះ។
ជាងនេះទៅទៀត តាមរយៈគណនីបណ្តាញសង្គម Instagram របស់អ្នកជំនាញ Render រូបភាព 3D មួយរូបមានឈ្មោះថា Concept iPhone យើងក៏បានប្រទះឃើញរូបភាពគម្រូមួយសន្លឹក ដែលជាភស្តុតាងថ្មីមួយផ្សេងទៀត បង្ហាញថា Apple ប្រហែលជាមិនដាក់កាស EarPods និងឆ្នាំងសាកនៅក្នុងប្រអប់របស់ iPhone 12 មែន។ បើសង្កេតមើលទៅលើរូបភាពគម្រូមួយនេះ បានបង្ហាញថាឲ្យយើងដឹងថា វាគឺជាសន្ទះទុកដាក់គ្រឿង Accessory ដែលយើងធ្លាប់ឃើញមាននៅក្នុងប្រអប់ iPhone។ ដោយនៅផ្នែកខាងឆ្វេងនៃរូបភាពគឺជាកន្លែងសម្រាប់ដាក់សៀវភៅណែនាំ និង Sticker របស់ Apple ខណៈដែលផ្នែកខាងស្តាំគឺជាកន្លែងដាក់ខ្សែសាក USB-C ទៅ Lightning ចំណែកឯផ្នែកខាងលើវិញ គឺជាកន្លែងសម្រាប់ដាក់ iPhone 12។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាសន្ទះដាក់គ្រឿង Accessory របស់ iPhone 12 មានជម្រៅរាក់ជាងសន្ទះដាក់គ្រឿង Accessory របស់ iPhone ជំនាន់មុន ជាហេតុធ្វើឲ្យគេជឿថា ប្រអប់វេចខ្ចប់របស់ iPhone 12 នឹងមិនភ្ជាប់មកជាមួយកាស EarPods និងឆ្នាំងសាកនោះទេ។ ជុំវិញរឿងរ៉ាវខាងលើនេះដែរ យើងក៏ធ្លាប់ទទួលបានដំណឹង រាយការណ៍មកថា ប្រអប់វេចខ្ចប់របស់ iPhone ជំនាន់ថ្មី នឹងមានរចនាបថស្រស់ស្អាត ស្តើង និងស្រាលជាងប្រអប់របស់ iPhone ជំនាន់មុនៗផងដែរ។ អញ្ចឹងសរុបមកវិញ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា iPhone 12 នឹងមានភាគច្រើនក្នុងការបង្ហាញខ្លួនមកដោយគ្មានកាស EarPods និងឆ្នាំងសាកនោះទេ។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា គិតយ៉ាងណាដែរ?
ប្រភព ៖ Cambo-Report

No comments