នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department - IT-Cambodia

Facebook

Breaking News

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

 


ក្រុមហ៊ុនបច្ចេកវិទ្យាផលិតកម្មវិធីខ្នាតយក្ស AG របស់ប្រទេសអាល្លឺម៉ង់ត្រូវបានវាយប្រហារ


ក្រុមហ៊ុនបង្កើតកម្មវិធី AG របស់អាល្លឺម៉ង់ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងពិភពលោក ត្រូវបានរងការវាយប្រហារកាលពីសប្តាហ៍មុននេះ។ ក្រុមជនអនាមិកដែលមានឈ្មោះថា Clop បានជ្រៀតចូលប្រព័ន្ធបណ្ដាញធ្វើការអុីនគ្រីបទិន្នន័យរបស់ក្រុមហ៊ុន ហើយទាមទារឱ្យក្រុមហ៊ុនបង់ប្រាក់ជាង ២០លានដុល្លារ ដើម្បីទទួលបានលេខកូដបើកឯកសារទាំងនោះឡើងវិញបាន។

បន្ទាប់ពីការចរចាមិនបានសម្រេច ជនអនាមិកបានបញ្ចេញផ្សព្វផ្សាយរូបភាពជាប្រភេទ screenshots នៅក្នុងគេហទំព័ររបស់ក្រុមជនអនាមិក (Dark Web) ដែលមានព័ត៌មានដូចជា លិខិតឆ្លងដែន លេខសម្គាល់ អុីមែល ឯកសារហិរញ្ញវត្ថុ និងឯកសារផ្ទៃក្នុងមួយចំនួនរបស់ក្រុមហ៊ុន។ ទាក់ទងនឹងការវាយប្រហារនេះក្រុមហ៊ុនបានបញ្ជាក់ថា វាមិនមានការប៉ះពាល់ទៅលើសេវាកម្ម cloud របស់ពួកគេទេ ហើយទិន្នន័យរបស់អតិថិជនក៏មិនមានការប៉ះពាល់ដែរ ប៉ុន្តែបន្ទាប់ពីពីរថ្ងៃក្រោយ ក្រុមហ៊ុនបានចេញសេចក្ដីថ្លែងការណ៍មួយទៀតថា ពួកគេបានរកឃើញថាទិន្នន័យមួយចំនួនត្រូវបានទាញយក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបង្កើតកម្មវិធី AG គឺជាក្រុមហ៊ុនធំលំដាប់ទី២ របស់ប្រទេសអាល្លឺម៉ង់ដែលមានអតិថិជនធំៗចំនួនប្រមាណជាង ១ម៉ឺនក្រុមហ៊ុន មកពី ៧០ប្រទេស មានដូចជាក្រុមហ៊ុន Fujitsu, Telefonica, Vodafone, DHL និង Airbus ជាដើម៕

No comments