Facebook AI សំគាល់រូបខ្ទឹមបារាំងជារូបបែប "អាសអាភាស" - IT-Cambodia

Facebook

Breaking News

Facebook AI សំគាល់រូបខ្ទឹមបារាំងជារូបបែប "អាសអាភាស"

ក្រុមហ៊ុនគ្រាប់ពូជកាណាដាមួយដែលបានបង្ហោះរូបថតដែលមានគំនរខ្ទឹមបារាំង ត្រូវបានជូនដំណឹងដោយហ្វេសប៊ុកថា “ការចុះបញ្ជីអាចនឹងមិនដាក់ជាផលិតផល ឬសេវាកម្មតាមរបៀបសិចស៊ីទេ” ។

ឃ្លា “អាហារអាសអាភាស (Food Porn)” មានអត្ថន័យថ្មីនៅលើហ្វេសប៊ុកនៅសប្តាហ៍នេះ​នៅពេលដែលក្បួនដោះស្រាយរបស់បណ្តាញសង្គមបានសំគាល់ដោយចៃដន្យនូវរូបថតដែលបង្ហាញពីគំនរខ្ទឹមបារាំងថាជា “រូបភាពអាសអាភាស” ។

យោងតាមសារព័ត៌មាន CBC News បានរាយការណ៍ថាក្រុមហ៊ុនគ្រាប់ពូជកាណាដាមួយបានចុះផ្សាយអំពីគ្រាប់ពូជខ្ទឹមបារាំងម៉ាក "ដាឡា" ដែលវាត្រូវបានលក់អមដោយរូបថតខ្ទឹមបារាំងពេញកន្ត្រក ។ គេមិនទាន់ដឹងច្បាស់ថា Facebook AI គិតយ៉ាងម៉េចទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថាមានរឿងអាស្រូវ និងរូបភាពត្រូវបានលុបចេញភ្លាមៗពី​ Facebook ។

ក្រុមហ៊ុនផលិតគ្រាប់ពូជ St. John's-based Gaze Seed ត្រូវបានគេជូនដំណឹងថា "ការចុះបញ្ជីអាចនឹងមិនដាក់ជាផលិតផល ឬសេវាកម្មតាមរបៀបសិចស៊ីទេ" ។

យ៉ាងណាមិញក្រុមហ៊ុនគ្រាប់ពូជ Gaze Seek បានផុតរូបនោះជាថ្មីម្តងទៀតដោយអមជាមួយស៊ុមសារពត៌មាននៅលើបណ្តាញសង្គម Facebook ភ្ជាប់ជាមួយពាក់ថា "Can you see it" ជាលក្ខណៈបែបចំអកទៅគាន់បណ្តាញសង្គមមួយនេះ។


ប្រភព៖ PCMAG

No comments