Hacker លួចលុយពីរដ្ឋាភិបាលអាល្លឺម៉ង់បានរាប់សិបលានដុល្លារ ដោយប្រើវិធីសាមញ្ញ - IT-Cambodia

Facebook

Breaking News

Hacker លួចលុយពីរដ្ឋាភិបាលអាល្លឺម៉ង់បានរាប់សិបលានដុល្លារ ដោយប្រើវិធីសាមញ្ញ

 ពិភពលោក​កំពុង​ដែល​រង​គ្រោះ​ដោយ​សារ​ជំងឺ​ឆ្លង​កូវីដ​១៩ ប៉ុន្តែ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នេះ​ក៏​ក្រុម Hacker មិន​មាន​ការ​បន្ធូរ​ដៃ​ដែរ។ ជាក់​ស្ដែង​មាន​ក្រុម​ Hacker បាន​ឆបោក​រដ្ឋាភិបាល​​នៃ​រដ្ឋ​ North Rhine-Westphalia ប្រទេស​អាល្លឺម៉ង់។

ក្រុម Hacker ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ បាន​លួច​លុយ​រាប់​សិប​លាន​ដុល្លារ​ពី​រដ្ឋាភិបាល តាម​រយៈ​ការ​បង្កើត​នូវ​វិបសាយ​ក្លែង​ក្លាយ​មួយ​សម្រាប់​ចែកចាយ​ប្រាក់​ជំនួយ​​កូវីដ​១៩។

ការ​ឆ​បោក​តាម​អ៊ីនធឺណិត​នេះ ធ្វើ​ឡើង​តាម​បី​​ដំណាក់​កាល។ ទី​មួយ​គឺ​ពួក​គេ​បង្កើត​វិបសាយ​ក្លែង​ក្លាយ​ ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​វិបសាយ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​​នៃ​រដ្ឋ​ North Rhine-Westphalia ​ដែល​គេ​ប្រើ​សម្រាប់​ចែក​ចាយ​ប្រាក់​ជំនួយ​កូវីដ​១៩ ដល់​ម្ចាស់​ជំនួយ និង​អ្នក​រក​ស៊ី​ដែល​រង​គ្រោះ​ដោយ​សារ​កូវីដ​១៩។ បន្ទាប់​មក​ពួក​គេ​ចាប់​ផ្ដើម​យុទ្ធនាការ​ផ្ញើ​អ៊ីមែល​ ដោយ​ដាក់​អន្ទាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​កាន់​វិបសាយ​​ក្លែង​ក្លាយ​ និង​លួច​យក​ទិន្នន័យ​សំខាន់ៗ​របស់​ពួក​គេ។ ចុង​ក្រោយ​ក្រុម Hacker ដាក់​ពាក្យ​ស្នើ​សុំ​​លុយ​ជំនួយ ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​​អ្នក​ប្រើ​ប្រាស់​ដែល​ពួក​គេ​លួច​បាន ហើយ​​បញ្ចូល​លេខ​កុង​ផ្ទាល់​របស់​ពួក​គេ​ដើម្បី​ទទួល​បាន​លុយ​ជំនួយ​ដោយ​ងាយៗ។​​

ការ​ឆ​បោក​នេះ​បន្ត​កើត​មាន​ឡើង​ប្រហែល ៣ សប្ដាហ៍ រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​មេសា ពេល​ដែល​រដ្ឋាភិបាល​ក្នុង​តំបន់​ធ្វើ​ការ​ផ្អាក​ផ្ដល់​លុយ​ជំនួយ និង​បិទ​វិបសាយ​ចែក​ចាយ​លុយ​ជំនួយ​។ អំឡុង​ពេល​នោះ​ដែរ សមត្ថកិច្ច​ទទួល​បាន​ការ​រាយការណ៍​អំពី​ការ​ឆ​បោក ៥៧៦ ករណី ដែល​ការ​ចំណាយ​នីមួយ​គឺ​មាន​ចន្លោះ​ពី ៩ ០០០ អឺរ៉ូ ទៅ ២៥ ០០០ អឺរ៉ូ។ នេះ​មាន​ន័យ​ថា​រដ្ឋាភិបាល​ប្រហែល​ជា​បាត់​លុយ​ចន្លោះ​ពី​ប្រមាណ ៣៤ ទៅ ១០៩ លាន​ដុល្លារ។

បញ្ហា​អាច​កើត​មាន​ឡើង​ក៏​ប្រហែល​មក​ពី​រដ្ឋាភិបាល​នៃ​រដ្ឋ​​ខាង​លើ ខុស​ពី​រដ្ឋាភិបាល​នៃ​រដ្ឋ​ដទៃ ដែល​មិន​បាន​​ស្នើ​សុំ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ។ អ្នក​ដាក់​ពាក្យ​សុំ​ជំនួយ គ្រាន់​តែ​ត្រូវ​បំពេញ​ពាក្យ​លើ​វិបសាយ ដោយ​មិន​ទាមទារ​ការ​បញ្ជាក់​អ្វី​ឡើយ។ ខណៈ​ពេល​នេះ​រដ្ឋាភិបាល​បាន​បើក​ដំណើរ​ការ​វិបសាយ​​វិញ ដោយ​មាន​បន្ថែម​ការ​បញ្ជាក់​លើ​លេខ​អត្តសញ្ញាណ​៕

ប្រភព៖ Sabay

No comments