ទៅថ្ងៃអនាគត Elon Musk ជឿថារឿងរ៉ាវដ៏អស្ចារ្យ ២ នេះនឹងអាចកើតទៅបាន
បច្ចុប្បន្នកំពុងកាន់កាប់លើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX លោក Elon Musk បានប៉ាន់ប្រមាណពីរឿងរ៉ាវ ២ ចំណុចដែលអាចនឹងកើតឡើងទៅថ្ងៃអនាគត។ ក្នុងនោះមានទាក់ទងនឹងការទៅគ្រប់គ្រងទីតាំងរស់នៅលើភពអង្គារ និងការភ្ជាប់ខួរក្បាលមនុស្សទៅកាន់កុំព្យូទ័រ។
១.ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់អ្នកនឹងអាចភ្ជាប់ខួរក្បាលទៅកាន់ប្រព័ន្ធកុំព្យូទ័រ:
២.ក្នុងរយៈពេល ៧ ទៅ ១០ ឆ្នាំ នឹងមានក្រុមមនុស្សទៅបោះទីតាំងរស់នៅលើភពអង្គារ:
កាលពីខែវិច្ឆិកាកន្លងទៅ Musk បានឆ្លើយតបលើគណនី Twitter ថារយៈពេល ៧ ទៅ ១០ ឆ្នាំបន្ទាប់ នឹងលេចចេញក្រុមមនុស្សទៅបោះទីតាំងរស់នៅលើភពអង្គារ។ ក្នុងសារឆ្លើយតបដដែលលោកស្រមៃថាមានតាំងពីក្រុមអ្នកវិស្វករ វិចិត្រករនិងអ្នកចៃ្នប្រឌិតគ្រប់ផ្នែក។
រំឭកថាកន្លងទៅ SpaceX ក៏ធ្លាប់បង្ហាញពីគោលជំហរក្នុងការបង្កើតនូវរ៉ុកកែតដឹកអ្នកដំណើរគ្មានមនុស្សបើកទៅកាន់ភពអង្គារនាឆ្នាំ ២០២៤ នេះបើយោងតាមការលើកឡើងរបស់ Musk៕
ប្រភព៖ Sabay
No comments