អ្នក​បង្កើត​មុខងារ Copy&Paste ដំបូង​បង្អស់​និង​ជា​អតីត​ជើង​ចាស់​នៅ Apple ​ទទួល​មរណភាព​ហើយ - IT-Cambodia

Facebook

Breaking News

អ្នក​បង្កើត​មុខងារ Copy&Paste ដំបូង​បង្អស់​និង​ជា​អតីត​ជើង​ចាស់​នៅ Apple ​ទទួល​មរណភាព​ហើយ


លោក Larry Tesler អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​បង្កើត​មុខងារ Cut, Copy និង Paste ដំបូង​គេ​បង្អស់​បាន​ទទួល​មរណភាព​នៅ​អាយុ ៧៤ ឆ្នាំ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។



Tesler ដែល​កើត​នៅ​ឆ្នាំ ១៩៤៥ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក បាន​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​នៅ​មហាវិទ្យាល័យ Stanford។ នៅ​ឆ្នាំ ១៩៧៣ លោក​បាន​ចូល​បម្រើ​ការ​នៅ​ស្ថាប័ន PARC ហើយ​ជា​ពេល​ដែល​លោក​បាន​អភិវឌ្ឍ​នូវ​មុខងារ Cut, Copy និង Paste រហូត​ដល់ Concept មួយ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ទាំង​លើ​កម្មវិធី​សរសេរ Text Editor ក៏​ដូច​ជា​ដំណើរការ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​មូល។



លោក​ក៏​ធ្លាប់​ជា​អតីត​បុគ្គលិក​បម្រើ​ការ​ឲ្យ Apple ផង​ដែរ ដោយ​កាល​ពី​ឆ្នាំ ១៩៩៧ បាន​ទៅ​ចូលរួម​អភិវឌ្ឍ​លើ​ផលិតផល​មួយ​ចំនួន​មាន​ដូច​ជា Macintosh, QuickTime, Lisa និង​ Newton Tablet ហើយ​ពេល​នោះ​ក៏​មាន​មុខងារ Copy&Paste ដាក់​ដំំណើរការ​ស្រាប់​លើ​កុំព្យូទ័រ​ទាំង​នោះ​ដូច​គ្នា៕

ប្រភព៖ Sabay

No comments