កាមេរ៉ាលើ iPhone 2020 តម្លៃថ្លៃជាងគេនឹងមានចំណុចពីរ ពិសេសលើសគេ
Loading...
គេធ្លាប់បានឃើញការរាយការណ៍អំពីមុខងាររក្សាលំនឹងភ្ជាប់ជាមួយSensorកាលពីខែធ្នូឆ្នាំមុន។ពេលនោះការចុះផ្សាយរបស់Digitimesមិនបានបញ្ជាក់ថាiPhoneម៉ូដែលថានឹងមានមុខងារនេះទេប៉ុន្តែកំណត់ត្រាថ្មីរបស់អ្នកវិភាគល្បីឈ្មោះMingChi-Kuoនិយាយថាមុខងារនេះនឹងមានសម្រាប់តែiPhoneលំដាប់កំពូលតម្លៃថ្លៃជាងគេប៉ុណ្ណោះ។
អ្នកវិភាគនេះនិយាយទៀតថាiPhoneលំដាប់កំពូលដែលមានអេក្រង់ទំហំ៦,៧អ៊ីញនឹងមានកាមេរ៉ាថ្មីសម្រាប់ឡេនមេដែលស្គាល់ថាជាឡេន7P។វាមានSensorទំហំ1/1.9″ដែលនៅលើiPhone11Proវាមានទំហំតែ1/3.6″។
កំណត់ត្រាថ្មីរបស់លោកMingChi-Kuoមិនមានផ្លាស់ប្ដូរលើម៉ូដែលiPhoneដែលត្រូវប្រកាសនាចុងឆ្នាំ២០២០នេះទេដែលវារួមមាន៖
- iPhoneអេក្រង់OLEDទំហំ៥,៤អ៊ីញ(កាមេរ៉ាភ្លោះ)
- iPhoneអេក្រង់OLEDទំហំ៦,១អ៊ីញ(កាមេរ៉ាភ្លោះ)
- iPhoneអេក្រង់OLEDទំហំ៦,១អ៊ីញ(កាមេរ៉ាបីគ្រាប់ជាមួយSensorTimeofFlight)
- iPhoneអេក្រង់OLEDទំហំ៦,៧អ៊ីញ(កាមេរ៉ាបីគ្រាប់ជាមួយSensorTimeofFlight)
គួរដឹងថាទំហំSensorរូបភាពធំជាងមុនអាចធ្វើឲ្យគុណភាពរូបភាពកាន់តែល្អប្រសើរជាពិសេសសម្រាប់ថាថតរូបភាពនៅទីងងឹតមានពន្លឺមិនគ្រប់គ្រាន់៕
ប្រភព៖ Cambo-Report
ប្រភព៖ Cambo-Report
Loading...
No comments