ប្រទះឃើញវីដេអូចាប់កាន់ Galaxy Note 20 Ultra ដោយផ្ទាល់ដៃតែម្តង
កាលប៉ុន្មានថ្ងៃមុននេះ តាមរយៈគណនីបណ្តាញសង្គម Twitter មួយមានឈ្មោះថា Jimmy is Promo យើងបានប្រទះឃើញរូបភាពបែកធ្លាយជាច្រើនសន្លឹក ដែលបង្ហាញពីការចាប់កាន់ Galaxy Note 20 Ultra។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈប្រភពខាងលើដដែលនេះ យើងក៏បានប្រទះឃើញវីដេអូចាប់កាន់ Galaxy Note 20 Ultra ដោយផ្ទាល់ដៃតែម្តង។
តាមរយៈវីដេអូមួយនេះ បានធ្វើឲ្យយើងដឹងកាន់តែច្បាស់ថា Galaxy Note 20 Ultra ពិតជាបានបំពាក់មកជាមួយអេក្រង់លាត អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើមែន។ ជាងនេះទៅទៀត វាក៏បានបង្ហាញថា Galaxy Note 20 Ultra បានភ្ជាប់មកជាមួយកាណុងកាមេរ៉ាធំមួយ មានរាងជាចតុកោណកែង ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះ 3 គ្រាប់ គឺស្ថិតនៅផ្នែកខាងឆ្វេងនៃកាណុងកាមេរ៉ា តម្រៀបគ្នាពីលើចុះក្រោម និងមួយគ្រាប់ទៀតស្ថិតនៅក្រោមភ្លើង LED Flash នៃផ្នែកខាងស្តាំ។ តាមរយៈវីដេអូនេះដែរ ក៏បានធ្វើឲ្យយើងដឹងផងដែរថា ប៊ូតុងកំណត់សំលេង និងប៊ូតុង Power របស់ Galaxy Note 20 Ultra គឺស្ថិតនៅផ្នែកខាងស្តាំ ខណៈដែល ប៊ូតុងកំណត់សំលេង និងប៊ូតុង Power របស់ Galaxy Note 10 ស្ថិតនៅផ្នែកខាងឆ្វេង។
កាន់តែចាប់អាម្មណ៍ថែមទៀតនោះ គឺថាសូម្បីតែរន្ធដាក់ S Pen និងរន្ធបំពងសំលេងនៅផ្នែកខាងក្រោម ក៏ត្រូវបានផ្លាស់ប្តូរទីតាំងទៅផ្នែកខាងឆ្វេងផងដែរ។ មិនទាន់អស់នោះទេ តាមរយៈវីដេអូដដែលនេះ ក៏បានបង្ហាញឲ្យយើងដឹងបន្ថែមទៀតថា S Pen របស់ Galaxy Note 20 Ultra គឺមានទំហំប៉ុនគ្នាទៅនឹង S Pen របស់ Galaxy Note 10+ ខុសត្រង់ថា S Pen របស់ Galaxy Note 20 Ultra ទទួលបានមុខងារថ្មីមួយចំនួនបន្ថែមទៀត។ អញ្ចឹងសរុបមកវិញ នេះគឺជាវីដេអូចាប់កាន់ Galaxy Note 20 Ultra ដោយផ្ទាល់ដៃ និងបង្ហាញលក្ខណៈសម្បត្តិមួយចំនួនរបស់វា ក៏ដូចជាធ្វើប្រៀបធៀបជាមួយ Galaxy Note 10+ ផងដែរ។
ប្រភព ៖ Cambo-Report. -Jimmy is Promo

No comments