ទំហំ MP ធំមិនប្រាកដថតរូបបានស្អាត អានចប់នឹងដឹងច្បាស់
ប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ស្គាល់ពីគុណប្រយោជន៍នៃលក្ខណៈសម្បត្តិរបស់កាមេរ៉ាលើស្មាតហ្វូននៅឡើយទេ។ ថ្ងៃនេះ Sabay សូមបង្ហាញលម្អិតជុំវិញលក្ខណៈសម្បត្តិរបស់កាមេរ៉ាស្មាតហ្វូន រួមទាំងស្រាយចម្ងល់មួយដែលលើកឡើងថា «ទំហំមេហ្គាភីកសែលកាន់តែធំថតរូបបានកាន់តែស្អាត»។
មេហ្គាភីកសែលជាលក្ខណៈសម្បត្តិមួយដែលគេតែងឃើញលើកាមេរ៉ាជាច្រើនប្រភេទ ដោយវាសំដៅទៅលើចំនួនភីកសែលនៃរូបភាពមួយ មានខ្នាតគិតជាលាន។ ៥ មេហ្គាភីកសែល ស្មើនឹង ៥ លានភីកសែល។ កាលណាភីកសែលកាន់តែធំ កម្រិត Resolution នៃរូបភាពក៏ធំទៅតាមហ្នឹង ហើយភីកសែលកាន់តែធំមិនមែនមានន័យថាអាចចាប់យករូបភាពបានកាន់តែស្អាតនោះទេ។
ចំណុចសំខាន់បំផុតដែលអាចកំណត់បានថារូបភាពមួយថតចេញមកមានគុណភាពល្អឬមិនល្អ គឺអាស្រ័យលើទំហំ Sensor ជាចម្បង។ ពេលដែលទំហំ Sensor កាន់តែធំ ភីកសែលក៏ធំទៅតាមនោះ ហើយបើភីកសែលកាន់តែធំ នោះកាមេរ៉ាអាចចាប់យកពន្លឺបានកាន់តែប្រសើរ ពេលដែលពន្លឺចូលមកកាន់តែច្រើន រូបភាពក៏កាន់តែស្អាតទៅតាមនោះ។
បន្ថែមពីនេះក៏ត្រូវមានការរួមចំណែកពីឡេននៃកាមេរ៉ាផងដែរ។ ឡេនរបស់កាមេរ៉ាស្មាតហ្វូនកំណត់ដោយខ្នាតមួយដែលគេឲ្យឈ្មោះថា Aperture។ Aperture កាន់តែធំ ពន្លឺចូលបានកាន់តែល្អ ដែលអាចជួយឲ្យការថតរូបក្នុងទីងងឹតធ្វើឡើងបានកាន់តែប្រសើរ។ Aperture បង្ហាញឡើងជា f/stop ឬ ជា f ដោយមានលេខនៅពីក្រោយ។ លេខកាន់តែទាប Aperture កាន់តែទូលាយ។ កាមេរ៉ាស្មាតហ្វូនភាគច្រើនមាន Aperture នៅចន្លោះពី f/2 និង f/1.9 ដោយមានខ្លះមានទំហំតូចដល់ f/1.7 ឯណោះ។ ត្រូវចាំថាលេខកាន់តែតូចគឺកាន់តែល្អ។

លំនឹងនៃរូបភាពក៏សំខាន់ដែរ។ កាមេរ៉ាលើស្មាតហ្វូនភាគច្រើនមានបំពាក់ប្រព័ន្ធទប់លំនឹង OIS (Optical Image Stabilization) ដែលជាប្រព័ន្ធជួយធ្វើឲ្យឡេនមានស្ថិរភាពមិនញ័រ ឬ មិនញាក់ឡើយ។ ប្រសិនគ្មានប្រព័ន្ធនេះវីដេអូរបស់អ្នកនឹងញ័រដូចរញ្ជួយផែនដី ហើយរូបភាពវិញព្រាលមើលមិនយល់ឡើយ។ ប្រព័ន្ធមួយទៀតគឺ Digital Image Stabilization ដែលវាប្រើ Software ដើម្បីកែសម្រួលរូបភាព បើធៀបនឹង OIS គឺ OIS ប្រសើរជាង។
ពាក់ព័ន្ធនឹងកាមេរ៉ានេះនៅមានចំណុចជាច្រើនទៀតដែលរួមចំណែកក្នុងការផលិតរូបភាពមួយឲ្យបានគុណភាពល្អដូចជា បច្ចេកវិទ្យា Focus និង វិសាលភាពនៃ Software របស់កាមេរ៉ាជាដើម៕
No comments