TikTok ប្រើកញ្ចប់លុយ ២០០លានដុល្លារ ចងជើងតារា TikTok ល្បីៗ
TikTok បានប្រកាសអំពីកញ្ចប់លុយ ២០០លានដុល្លារមួយឈ្មោះថា TikTok Creator Fund ដែលទុកសម្រាប់ចែកទៅដល់អ្នកប្រើប្រាស់ TikTok ល្បីៗដែលមានបំណងចង់ស្វែងរកប្រាក់ចំណូលតាមរយៈបណ្ដាញសង្គមមួយនេះ។
TikTok បាននិយាយថា ដើម្បីដាក់ពាក្យស្វែងរកប្រាក់ចំណូលលើ TikTok បាន ត្រូវតែមានអាយុ ១៨ឆ្នាំឡើងទៅ, ត្រូវមាន Follower តិចបំផុតតាមចំនួនកំណត់មួយដែល TikTok មិនទាន់បង្ហាញនៅឡើយ និងត្រូវបង្ហោះវីដេអូជាប្រចាំលើ TikTok ផងដែរ។ ពាក្យស្នើសុំរកប្រាក់ចំណូលនឹងបើកទទួលនាខែសីហាខាងមុខ។
ការដែលអាចឲ្យអ្នកប្រើប្រាស់ល្បីៗរកប្រាក់ចំណូលបាន ជាវិធីសាស្ត្រដ៏ល្អមួយដែលអាចឃាំងឃាត់អ្នកប្រើប្រាស់ល្បីៗទាំងនោះមិនឲ្យដើរចេញពី TikTok បាន៕
No comments