ទូរស័ព្ទ 5G ឥឡូវនេះមានតម្លៃសមរម្យ ប៉ុន្តែតើអ្នកគួរទិញឥឡូវនេះ ឬរង់ចាំសិន?
(Image credit: google)
អុីនធឺណិត5G បានចាប់ផ្តើមមានយ៉ាងពិតប្រាកដ់ ដោយមានបណ្តាញសេវាពង្រីកពីតំបន់ទៅដំបន់មួយយ៉ាងលឿនគួអោយកត់សំគាល់។ ហើយនោះមានន័យថាទូរស័ព្ទដែលត្រៀមរួចជាស្រេចជាមួយនឹង អុីនធឺណិត5G ក៏មានច្រើនគួសមដែរ។
(Image credit: Future)
ខណៈពេលដែលការចេញលក់ ប្រព័ន្ធ5G នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅក្នុងប្រទេសជាច្រើន ដូចនេះក្រុមហ៊ុនផលិតទូរស័ព្ទបានបង្កើនល្បឿននៃការបញ្ចេញទូរស័ព្ទដែលមានសមត្ថភាពភ្ជាប់ជាមួយបណ្តាញឥតខ្សែដែលកំពុងរីកចម្រើនមួយនេះ។ សព្វថ្ងៃនេះទូរស័ព្ទសំខាន់ៗជាច្រើនរួមមាន Samsung Galaxy S20, OnePlus 8 Pro និង Samsung Galaxy Note 20 - ភ្ជាប់មកជាមួយប្រព័ន្ធ 5G ។ ហើយឥលូវនេះមានទូរស័ព្ទ 5G តំលៃសមរម្យផងដែរគួរអោយកត់សំគាល់ក្នុងដូចជា OnePlus Nord ជាដើម។
ការចេញផ្សាយ 5G ដ៏ធំបំផុតប្រចាំឆ្នាំនៅតែត្រូវមកដល់។ ហើយក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញទូរស័ព្ទ iPhone 12 របស់ខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះហើយម៉ូដែលទាំងបួនត្រូវបានគេនិយាយថាកំពុងធ្វើការនឹងទំនងជាផ្តល់នូវការតភ្ជាប់ 5G ។
ទោះយ៉ាងណារាល់ការចេញលក់ទូរស័ព្ទ ប្រេនធំៗ មួយចំនួននៅពេលនេះ មិនមានផ្តល់ជូននូវបណ្តាញភ្ជាប់ 5G ទាំងអស់នោះទេ - Google Pixel 4aក៏មិនមាន។ ដូច្នេះវាជាសំណួរត្រឹមត្រូវដើម្បីឆ្ងល់ថាតើទូរស័ព្ទ 5G សមនឹងទិញឥឡូវនេះទេ? ថាតើវានឹងក្លាយជាយ៉ាងណានាពេលអនាគត? មិត្តអ្នកអានជាទីស្រឡាញ់នេះគឺជាអ្វីដែលយើងនឹងព្យាយាមឆ្លើយ។
ទូរស័ព្ទ 5G មានសេវាលើសការំពឹងទុក
ដើម្បីទទួលបានទូរស័ព្ទល្អបំផុតអ្នកគួតែទិញ ព្រោះឥឡូវមានស្ថិតិដែលបង្ហាញថាមនុស្សកំពុងកាន់ទូរស័ព្ទរបស់ពួកគេរហូតដល់ ៣ ឆ្នាំ។ ដូច្នេះប្រសិនបើអ្នកមានគម្រោងទិញទូរស័ព្ទក្នុងរយៈពេលប្រាំមួយខែទៀតវាសមនឹងពិចារណាក្នុងការមានទូរស័ព្ទដែលមានសមត្ថភាព 5G ៕
(Image credit: Shutterstock)
ប្រភព៖ Tomsguide
No comments