ឧបករណ៍ច្នៃប្រឌិតទាំង ១០ ដែលសឹងតែមិនជឿថាអាចមានក្នុងពិភពលោកនេះ
ជារៀងរាល់ថ្ងៃអ្នកបង្កើត និងអ្នកអភិវឌ្ឍបានព្យាយាមសិក្សាស្រាវជ្រាវពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំបែកគន្លឹះជួយឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែមានភាពងាយស្រួល។ Sabay ណែនាំឲ្យស្គាល់ពីរបស់របរប្រើប្រាស់បង្កើតឡើងដោយគំនិតច្នៃប្រឌិតខ្ពស់ទាំង ១០ ដូចបង្ហាញខាងក្រោម៖
១.កញ្ចក់ឆ្លាតវៃ Haier:
ចង់តុបតែងការស្លៀកពាក់ឲ្យបានល្អឥតខ្ចោះរៀងរាល់ព្រឹកព្រលឹម កញ្ចក់ឆ្លាតវៃ Haier អាចជួយអ្នកបាន។ ដំបូងអ្នកគ្រាន់តែបញ្ចូលទិន្នន័យសំលៀកបំពាក់ទាំងអស់ទៅក្នុងឈីបពិសេសមួយក្នុងទូព្យួរខោអាវ បន្ទាប់មកកញ្ចក់ពិសេសនឹងបង្កើតជម្រើសឈុតស្លៀកពាក់ឲ្យអ្នកបានឃើញ និងជួយអ្នកស្វែងរកទីតាំងនៃរបស់ដែលអ្នកចង់បាន។
២.ទ្រនាប់ក្នុងនៃស្បែកជើងជួយសារពាង្គកាយ:
Stappone ជាទ្រនាប់ក្នុង នៃស្បែកជើងអាចស្កេនពីស្ថានភាពនៃរាងកាយ និងត្រួតពិនិត្យកំហុសបញ្ហានៃការផ្លាស់ទីតាំង ដើម្បីជួយកែតម្រូវមកវិញ។ ឧទាហរណ៍អ្នកអង្គុយ ឬដើរមិនត្រឹមត្រូវ នោះប្រព័ន្ធនឹងចាប់សម្គាល់បញ្ជូនសញ្ញាទៅស្មាតហ្វូនភ្លាម។
៣.កាបូបងាយស្រួលផ្លាស់ទីតាំងសុនក:
៤.ឧបករណ៍ចាប់ស្មាតហ្វូនជាប់នឹងកញ្ចក់:
NanoHold ជាឧបករណ៍ពិសេសម្យ៉ាង អាចចាប់ស្មាតហ្វូនឲ្យភ្ជាប់ទៅនឹងកញ្ចក់ ប្លាស្ទិក ឬលោហៈ ដោយវានឹងមិនបន្សល់នូវដាន ឬសញ្ញាណាមួយលើផ្ទៃទីតាំងដែលភ្ជាប់ឡើយ ពោលគឺងាយស្រួល និងប្រើប្រាស់បានគ្រប់ទីកន្លែង។
៥.ឧបករណ៍ Royole-X:
ជារោងកុនចល័ត អាចភ្ជាប់តាមខ្លួនគ្រប់ទីកន្លែង ដោយអាចប្រើប្រាស់សម្រាប់ទស្សនាភាពយន្ត ស្តាប់តន្រ្តី ឬកម្សាន្តវីដេអូហ្គេមក្នុងពិភពខាងក្រៅ។
៦.Spire ប្រភេទ Sensor តាមដានស្ថានភាពផ្លូវចិត្ត:
ក្នុងគោលដៅកំណត់ និងវិភាគនៃកម្រិតដង្ហើម Sensor នេះ អាចប្រាប់អ្នក ឬផ្តល់មតិឲ្យអ្នកត្រលប់ទៅសម្រាកវិញ ពោលគឺសក្តិសមការប្រើប្រាស់អំឡុងធ្វើលំហាត់ប្រាណ។ មានរាងជ្រុង ងាយស្រួលប្រើប្រាស់គ្រប់កាលៈទេសៈ បន្សំអាវក្រោះការពារទឹក និងញើស។
៧.មេដៃជំនួយ:
ជោគជ័យថ្មីមួយផ្សេងទៀត ក្នុងវិស័យវិទ្យាសាស្ត្រសិប្បនិម្មិត គឺការបន្ថែមមេដៃពិសេសដល់មនុស្ស ប៉ុន្តែតម្រូវឲ្យប្រើប្រាស់សម្រាប់តែជនពិការតែប៉ុណ្ណោះ ដោយជួយឲ្យរាងកាយមានភាពពេញលក្ខណៈ និងអាចប្រើប្រាស់ដូចមនុស្សសាមញ្ញទូទៅ។
៨.ច្រាសដោះធ្មេញឆ្លាតវៃ Unico:
អាចដុះសម្អាតធ្មេញរបស់អ្នកត្រឹមរយៈពេល ៣ វិនាទី គាំទ្រការប្រើប្រាស់ជាមួយឧបករណ៍ iOS និង Android។
៩.កង្ហារពិសេស:
ជៀសវាងអ្នកត្រូវដាក់ជើងទៅខាងក្រៅភួយអំឡុងពេលចូលដំណេក កង្ហារបង្កប់ដ៏ពិសេសនេះអាចជួយអ្នកឲ្យទទួលបានបរិយាកាសគ្រប់គ្រាន់។
១០.ទូរសព្ទដុះលាងសម្អាតបាន:
ក្រុមហ៊ុន ពិសេស Kyocera បានផលិតទូរសព្ទប្លែកខុសពីគូប្រជែងដទៃ មានលក្ខណៈពិសេសអាចយកទៅដុះខាត់ជាមួយសាប៊ូ និងទឹកបាន ប្រសិនគិតថាឧបករណ៍អ្នកជាប់នៅធូលីដីមិនទាក់ភ្នែកអ្នកដទៃ៕
No comments