អ្វីទៅជាវាយហ្វាយជំនាន់ទី៦ [Video in site]
WiFi-6 គឺជាជំនាន់ក្រោយនៃប្រព័ន្ធវាយហ្វាយដែលតំណើររបស់វាស្រដៀងទៅជំនាន់មុនៗដែរ តែវាបានបង្កើននូវសម្ថតភាពដ៏អស្ចារស្របទៅនឹងតំរូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ។ WiFi-6 ប្រើប្រាស់ស្តង់ដារ IEEE 802.11ax មានល្បឿនបញ្ចូនទិន្នន័យរហូតទៅដល់ 9.6 Gbps លឿនជាងជំនាន់ទី៥ ដល់ទៅ ៣ ដងដែលអាចបញ្ជូនទិន្នន័យបានត្រឹមតែ 3.5 Gbps ។ មុខងារ MU-MIMO and OFDMA ជួយអោយ WiFi-6 ធ្វើប្រតិបត្តការណ៍ជាមួយឧបករណ៏ដែរភ្ជាប់មកកាន់វាកាន់តែច្រើនក្នុងពេលតែមួយ និងមានស្ថេរភាពលើប្រព័ន្ធតំណរភ្ជាប់ផងដែរ ព្រោះវាតំណើរការក្នុងកំរិតហ្រេ្វកង់ចន្លោះពី 80 MHz ទៅ 160 MHz (មេហ្គាហឺត) ។ WiFi-6 មានវិសាលភាពគ្រប់ដណ្តប់តំបន់សេវាធំជាងមុន និងប្រសើរជាងមុនដោយកាត់បន្ថយនៃការត្រួតស៊ីគ្នាលើហ្រេ្វកង់ជាមួយវាយហ្វាយដទៃ (WiFi Interference) បានល្អជាងមុនដល់ទៅ ២ដង ។
ដូចនេះអ្នកហ្នឹងទទួលបានបទពិសោធន៍កំសាន្តជាមួយវីឌីអូកំរិត 4K ឬ 8K ឬ Live Stream លើបណ្តាញសង្គមនានាបានយ៉ាងងាយស្រួល មានស្ថេរភាព និងមិនភាពរអាក់រអួលឡើយ ។
No comments