ម៉ាកទូរសព្ទណាជាប់លេខ១ នៅអាស៊ីអាគ្នេយ៍គិតត្រឹមបច្ចុប្បន្ននេះ? - IT-Cambodia

Facebook

Breaking News

ម៉ាកទូរសព្ទណាជាប់លេខ១ នៅអាស៊ីអាគ្នេយ៍គិតត្រឹមបច្ចុប្បន្ននេះ?

តាម​រយៈ​តួ​លេខ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​ទីផ្សារ​ស្មាតហ្វូន​នៅ​អាស៊ីអាគ្នេយ៍​​នៅ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២០ នេះ មាន​​សញ្ញា​វិជ្ជមាន​ឡើង​វិញ ដែល​មាន​​កំណើន​ចំនួន​លក់​ ១៣% ធៀប​នឹង​ត្រីមាស​ទី​១ ក៏​ដោយ​សារ​ការ​ដក​ចេញ​នូវ​វិធានការ​បិទ​ខេត្ត​/​ក្រុង ក៏​ដូច​ជា​ការ​បើក​ដំណើរ​ការ​ហាង​លក់​ឡើង​វិញ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន។
តួ​លេខ​របស់ Canalys បាន​បង្ហាញ​ថា​ ​ម៉ាក​យីហោ​ស្មាតហ្វូន​កំពូល​​ទាំង​៥ ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ដូច​ខាង​ក្រោម​នេះ ៖

១. Samsung ៖ មាន​ចំណែក​ទីផ្សារ ២១% (ចំនួន​លក់​ថយ​ចុះ ២៦% ធៀប​នឹង​ត្រីមាស​​ទី២​ឆ្នាំ​មុន)
២. OPPO ៖ មាន​ចំណែក​ទីផ្សារ ២០% (ថយ​ចុះ ២៥%)
៣. Vivo ៖ មាន​ចំណែក​ទីផ្សារ ១៨% (កើន​ឡើង ២០%)
៤. Realme ៖ មាន​ចំណែក​ទីផ្សារ​ ១២% (កើន​ឡើង ១០២%)
៥. Xiaomi ៖ មាន​ចំណែក​ទីផ្សារ ១១% (ថយ​ចុះ ១៨%)
គួរ​ដឹង​ថា​របាយការណ៍​របស់​ Canalys គឺ​​មាន​ដក​ស្រង់​ទិន្នន័យ​ពី​ទីផ្សារ​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម៕
អត្ថបទ៖ Sabay

No comments