Apple ដកកម្មវិធីហ្គេមរាប់ពាន់ចេញពី App Store ក្នុងប្រទេសចិន! - IT-Cambodia

Adsterra Banner 728x90

Breaking News

Apple ដកកម្មវិធីហ្គេមរាប់ពាន់ចេញពី App Store ក្នុងប្រទេសចិន!

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Qimai បានឱ្យដឹងថាក្រុមហ៊ុន Apple បានដកកម្មវិធីចំនួន ២៩៨០០ ចេញពី App Store របស់ចិននៅថ្ងៃសៅរ៍ ដែលក្នុងនោះរួមមានទាំងហ្គេមជាង ២៦០០០ ហើយក៏មានហ្គេមរបស់ក្រុមហ៊ុន Zynga និង Supercell ផងដែរ។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Apple បានជូនដំណឹងដល់អ្នកអភិវឌ្ឍន៍កម្មវិធីហ្គេមទាំងអស់ក្នុងប្រទេសចិន ត្រូវបញ្ជាក់ពីអាជ្ញាប័ណ្ណរបស់ខ្លួនឱ្យបានមុនចុងខែមិថុនា ដើម្បីចៀសវាងពីការដកចេញពីក្នុង App Store។
ការដកចេញនេះបានកើតឡើងស្របពេលមានការបង្ក្រាបល្បែងស៊ីសងដែលគ្មានការអនុញ្ញាតពីសំណាក់អាជ្ញាធរចិន។ ដូចគ្នាដែររដ្ឋាភិបាលចិនក៏បានព្យាយាមអនុវត្តបទបញ្ញត្តិដ៏តឹងរ៉ឹងជាងមុនលើឧស្សាហកម្មល្បែងរបស់ខ្លួនដើម្បីលុបប្រភេទកម្មវិធីហ្គេមណាដែលងាយរងគ្រោះដល់ប្រជាជនគេ។
លក្ខខណ្ឌក្នុងការទទួលបានអាជ្ញាប័ណ្ណធ្វើកម្មវិធីហ្គេមដែលត្រូវបង់លុយដើម្បីលេងបន្តនោះ (in-app purchases) គឺមានរយៈពេលយូរ និងសាំញ៉ាំដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍កម្មវិធី ខ្នាតតូច និងខ្នាតមធ្យម លើកលែងតែក្រុមហ៊ុនធំៗតែប៉ុណ្ណោះ នេះបើតាមការវិភាគរបស់អ្នកជំនាញមួយចំនួន៕
ប្រភព៖ Sabay & នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

No comments