Google Maps បន្ថែមនូវស្រទាប់ COVID-19 ជាមួយការបង្ហាញទិន្នន័យនៃទីតាំងកំពុងផ្ទុះឡើង - IT-Cambodia

Facebook

Breaking News

Google Maps បន្ថែមនូវស្រទាប់ COVID-19 ជាមួយការបង្ហាញទិន្នន័យនៃទីតាំងកំពុងផ្ទុះឡើង

ធ្លាប់ឆ្ងល់ទេថាតើការផ្ទុះឡើងនូវ Covid-19 ដែលប្រមូលផ្តុំច្រើនបំផុតកើតឡើងនូវកន្លែងណាខ្លះ? 

កាលពីថ្ងៃពុធកន្លងទៅក្រុមហ៊ុន Google បានប្រកាលអំពីមុខងារប្រទាប់ថ្មីគឺ Covid-19 Layer នៅលើផ្នែនទីរបស់ខ្លួន។ សម្រាប់តំបន់នីមួយៗនៅលើផែនទី តឡូវនេះអ្នកអាចមើលឃើញពីមធ្យមភាគករណីកើតថ្មីនៃ Covid-19 រយៈពេលមួយសប្តាហ៍ក្នុងចំណោមមនុស្ស 100,000 នាក់។ 

ដើម្បីចូលទៅមុខងារនេះ យើងត្រូវប៉ះបញ្ជារទៅលើប៊ូតុង Layer ដែលនៅជ្រុងខាងលើនៅអេក្រង់ក្នុងកម្មវិធី Google Maps ហើយបន្ទាប់មកជ្រើសរើសយក Covid-19 info ។ ពណ៌ជាច្រើនក្នុងស្រទាប់នេះជួយអ្នកក្នុងការកំណត់សំគាល់ និងតាមដាននូវភាពខុសគ្នារវាងដង់ស៊ីតេខ្ពស់ ឬទាបនៃករណីថ្មីដែលបានកើតឡើង។

ស្រទាប់ថ្មីនេះបានដាក់អោយប្រើប្រាស់សាកល្បងកាលពីដើមខែនេះដូចដែលបានបង្ហាញនៅលើបណ្តាញសង្គម Twitter ដោយលោក Jane Manchun Wong ។ Google Maps ក៏មានមុខងារដែលទាក់ទងទៅនិង Covid-19 រួចមកហើយដែលដូចជា Travel Trends, Covid-19 alerts និងប៉ុស្តិ៍ត្រួតពិនិត្យ Covid-19 ក្នុងមុខងារនាំផ្លូវពេលកំពុងធ្វើដំណើរ។

យ៉ាងណាមិញលោក Sujoy Banerjee អ្នកគ្រប់គ្រងផលិតផលនៅលើ Google Maps បានបញ្ជក់ថា “ទិន្នន័យ និងកំណែរអាប់ឌែតថ្មីនេះអាចមើលឃើញសម្រាប់ 220 ប្រទេស និងកន្លែងទីតាំងដែលមានការសហការណ៍រួមគ្នាជាមួយ Google តែប៉ុណ្ណោះ។

ប្រភព៖ PCMAG

No comments