ព័ត៌មានចុងក្រោយ៖ iPhone 12 នឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ - IT-Cambodia

Breaking News

ព័ត៌មានចុងក្រោយ៖ iPhone 12 នឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ

(អាមេរិក)៖ ក្រុមអ្នកគាំទ្រ iPhone ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងទន្ទឹងរង់ចាំវត្តមាន iPhone ជំនាន់ថ្មី ដែលត្រូវបានគេដឹងថាមានឈ្មោះ iPhone 12 ។

យោងតាមប្រភពព័ត៌មានថ្មីចុងក្រោយដែលចេញផ្សាយដោយសារព័ត៌មាន GSM Area នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា iPhone 12 អាចនឹងបង្ហាញខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។


សារព័ត៌មាន GSM Arena បានចេញផ្សាយដោយដកស្រង់សំដីរបស់លោក Marc Allera នាយកប្រតិបត្តិក្រុមហ៊ុន (CEO) British Telecom ថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញ iPhone ប្រើប្រាស់ 5G ហើយចំនួននៃការប្រើ 5G នឹងកើនឡើងផងដែរ។

លោក Marc Allera មិនបានបញ្ជាក់អ្វីច្រើននោះទេ ប៉ុន្តែតាមរយៈការលើកឡើងនេះគេអាចសន្និដ្ឋានបានថា iPhone 12 គឺពិតជាបង្ហាញខ្លួនឆាប់ៗនេះមែន។


ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មាន Apple Insider បានចេញផ្សាយថា Apple នឹងប្រកាសបង្ហាញ iPhone 12 នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយនឹងដាក់ឲ្យបញ្ជាទិញនៅប៉ុន្មានថ្ងៃក្រោយប្រកាសបង្ហាញ។

គួរបញ្ជាក់ផងដែរថា iPhone 12 ត្រូវបានគេដឹងថា អាចនឹងមាន៤ម៉ូឌែលផ្សេងគ្នា ដោយក្នុងនោះមាន iPhone 12 mini មានអេក្រង់ទំហំ ៥,៤អ៉ិញ, iPhone 12 និង iPhone 12 Pro មានអេក្រង់ ទំហំ ៦,១អ៉ិញ និងចុងក្រោយ iPhone 12 Pro Max អេក្រង់ ទំហំ ៦,៧អ៉ិញ៕


ប្រភព៖ FreshNews


No comments