មុខងារ 7 ចំណុចគួរអោយចាប់អារម្មណ៍ក្នុង iOS 14 - IT-Cambodia

Facebook

Breaking News

មុខងារ 7 ចំណុចគួរអោយចាប់អារម្មណ៍ក្នុង iOS 14


សប្តាហ៍កន្លងទៅក្រុមហ៊ុន Apple បានដាក់អោយទាញយកនូវប្រព័ន្ធប្រតិបត្តិការជំនាន់ទី ១៤ សាកល្បងក្នុងការប្រើប្រាស់។ ក្នុងនោះយើងទទួលបានមុខងារថ្មីជាច្រើន ក៏ដូចជាការអភិវឌ្ឍន៍នូវប្រព័ន្ធដំណើរការអោយកាន់តែប្រសើរជាងមុន។ បន្ទាប់ពីការប្រើប្រាស់សាកល្បងមួយរយៈកន្លងទៅ ឃើញថាមុខងារគួរអោយចាប់អារម្មណ៍ ៧ ចំណុចដូចខាងក្រោម៖

1. Customize Your Home Screen with Widgets


រឿងដំបូងដែលអាចអោយអ្នកបង្កើនល្បឿនក្នុងការតាមដានអ្វីមួយ ឬក្រឡេចឃើញនោះគឺ Widgets នៅលើផ្ទាំងមីនុយដើម។ អ្នកអាចកំណត់ទីតាំង ឬទំហំដើម្បីបង្ហាញពត៌មានពាក់ព័ន្ធណាមួយ ហើយក្រុមហ៊ុន Apple ក៏បានបន្ថែមនូវ Smart Stack ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រួមបញ្ជូលគ្នាររវាង Widgets ដទៃចូលគ្នា។ អ្នកអាចរៀបចំវាដោយខ្លួនឯង ឬទុកអោយ Apple ជាអ្នកធ្វើការរៀបចំដោយស្វ័យប្រវត្តិផ្អែកលើថាតើការប្រើប្រាស់ iPhone របស់អ្នកយ៉ាងដូចម្តេច។

2. App Library Ditches Endless Pages of Apps


បណ្តាល័យកម្មវិធីថ្មី (ធ្វើការរៀបចំទៅតាម ការស្នើសុំ, ការដាក់បញ្ជូលថ្មីៗ និងប្រភេទដែលបានកំណត់ទុកជាមុន) រៀបចំ និងបិទកម្មវិធីរបស់អ្នកនៅលើអេក្រង់ដើម ដាក់ដាច់ដោយឡែកពីគ្នា។ កម្មវិធីដែលប្រើប្រាស់ញឹកញាប់និងត្រូវរាប់បញ្ចូលជា Top Apps ហើយនៅពេលដែលអ្នកប៉ះបញ្ជារទៅលើ Smaller Apps វាក៏ហ្នឹងបង្ហាញ Top Apps ក្នុង Folder នោះផងដែរ។ នៅពេលដែលយើងអូសចុះក្រោមក្នុងបណ្តាល័យកម្មវិធីនឹងបង្ហាញផ្ទាំងស្វែងរក និងបញ្ជីកម្មវិធីអាចអូលឡើងលើចុះក្រោមបានដែលដំរាបទៅតាមអក្សរនៃកម្មវីធីដែរលបានដំឡើងហើយ។

3. No More Full-Screen Phone Call Notifications



ប្រព័ន្ធប្រតិបត្តិការណ៍ iOS 14 អភិវឌ្ឍន៍ថ្មីទៅលើផ្ទាំងហៅទូរស័ព្ទដែលពីជំនាន់មុនបង្ហាញពេញអេក្រង់ ដោយអនុញ្ញាតអោយបង្រួមតូចស្រដៀងហ្នឹងផ្ទាំងជូនដំណឹងដទៃបាន។ វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងពេលតែមួយស្របពេលការហៅទូរស័ព្ទចេញ អាចប្រតិបត្តិលើកម្មវិធីដទៃ។

4. Siri Gets Less Intrusive, More Informative

Siri ក៏បានអភិវឌ្ឍន៍រូបរាងរបស់ខ្លួនអោយមានសភាពតូចជាងមុន រាងជារង្វង់លើផ្ទាំងមីនុយដើមនាពេលដែលយើងហៅវាមកប្រើប្រាស់ ដូច្នេះអ្នកនៅតែអាចមើលលើអេក្រង់បច្ចុប្បន្នរបស់អ្នក។ Siri ក៏កាន់តែធ្វើអោយប្រសើរឡើងក្នុងការស្វែងរកចម្លើយត្រឹមត្រូវតបទៅហ្នឹងសំនួររបស់អ្នក និងតំណរភ្ជាប់ទៅកាន់ចម្លើយនិមួយៗ។


5. Video Picture-in-Picture

Apple អនុញ្ញាតអោយ iPhone ប្រតិបត្តិការពហុមុខងារ (Multi-Tasking) លើ iOS 14 ជារូបភាពក្នុងរូបភាពលើទូរស័ព្ទឆ្លាតវៃរបស់អ្នក។ វាក៏ដាក់អោយដំណើរការលើថេបប្លេត iPad ផងដែរ ប៉ុន្តែអ្នកប្រើប្រាស់ iPhone អាចបង្រីកបង្រួមផ្ទាំងវីឌីអូ (លើកលែងតែយូធូបវីឌីអូ) និង FaceTime Calls និងទាញវាទៅតាមទីតាំងដែលអ្នកត្រូវការបាន។


6. Better Organization for Messages

Apple បង្កើតលក្ខណៈពិសេសថ្មីដែលអាចអោយសារពីកម្មវិធីដទៃប្រើប្រាស់រួមជាមួយប្រអប់សារដែលមានស្រាប់នៅលើ Platform របស់ខ្លួន។ ឧទាហរណ៍អ្នកប្រើមានសមត្ថភាពក្នុងការ Pin Message សំខាន់ៗនៅខាងលើប្រអប់សារជាដើម ហើយការតំរៀប និង Filter សារមានភាពប្រសើរជាមុនទាំង Known Messages ឬ Unknown Messages ។

7. Beefed-Up Privacy, Security Features

លក្ខណៈពិសេសនៃភាពឯកជន និងសុវត្ថិភាពដែលគួរឱ្យកត់សម្គាល់រួមមានការបន្ថែមចំណុចពណ៌បៃតង ឬពណ៌ពណ៌លឿងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃអេក្រង់របស់អ្នកនៅពេលដែលកម្មវិធីកំពុងប្រើកាមេរ៉ា ឬម៉ៃក្រូហ្វូនរបស់អ្នករៀងៗខ្លួន។

អត្ថបទ៖ Sophanith

No comments