IOS 14: តើចំណុចពណ៌ទឹកក្រូច និងបៃតងមានន័យដូចម្តេចនៅលើរបារដំណឹងថ្មីរបស់ iPhone របស់អ្នក?
កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Apple បានបង្ហាញនូវផលិតផលថ្មីជាច្រើនរួមមាន Apple Watches និង iPads ។ ក្រៅពីផលិតផល Apple ក៏បានដាក់អោយដោនឡូត និងដំណើរការនូវប្រព័ន្ធ iOS 14 សម្រាប់ឧបករណ៍ដែលមានស្រាប់ ។
លក្ខណៈពិសេសមួយក្នុងចំណោមមុខងារថ្មី គឺចំណុចតូចមួយនៅជ្រុងខាងស្តាំផ្នែកខាងលើនៃអេក្រង់របស់ iPhone ដែលស្ថិតនៅខាងលើរបារដំណឹង។ ចំណុចលេចចេញជាពណ៌ទឹកក្រូច និងបៃតងហើយវាបង្ហាញថាពួកវាពិតជាសំខាន់ណាស់នៅពេលនិយាយអំពីភាពឯកជន។ ចំនុចពណ៌ទាំងពីរនេះវាមិនទាក់ទងនឹងការភ្ជាប់បណ្តាញនោះទេ ទោះបីជាវាស្ថិតនៅជិតសញ្ញាសេវាទូរស័ព្ទ និងសញ្ញាវ៉ាយហ្វាយក៏ដោយ។ វាបើកដើម្បីឱ្យអ្នកប្រើប្រាស់ដឹងពេលកម្មវិធីនៅលើឧបករណ៍គេកំពុងប្រើប្រាស់កាមេរ៉ា ឬម៉ាយក្រូហ្វូន។
នាពេលចំណុចពណ៌ទឹកក្រូចលេចឡើងមានន័យយ៉ាងដូចម្តេច?
វាបង្ហាញនៅពេលមីក្រូហ្វូននៅលើទូរស័ព្ទរបស់អ្នកកំពុងត្រូវបានប្រើដោយកម្មវិធីជាក់លាក់ណាមួយ ដូចជាការប្រើប្រាស់មីក្រូ ហ្វូនដោយ Siri ជាដើម។ ពន្លឺពណ៌ទឹកក្រូចនឹងលេចឡើងតែនៅពេលដែលអ្នកកំពុងធ្វើអ្វីដែលត្រូវការម៉ាយក្រូហ្វូនប៉ុណ្ណោះ។ វាជួយអ្នកក្នុងការកំណត់អត្តសញ្ញាណលើ App នានាដែរប្រើប្រាស់ម៉ាយក្រូហ្វូនដោយមិនបានព្រមព្រៀងពីអ្នកប្រើប្រាស់។
ចុះចំណុចពណ៌បៃតងមានន័យដូចម្តេចដែរ?
ចំណុចពណ៌បៃតងលេចឡើងនៅពេលកម្មវិធីនៅលើទូរស័ព្ទរបស់អ្នកកំពុងប្រើទាំងកាមេរ៉ា និងមីក្រូហ្វូន។ ជាទូទៅដូចជាពេលអ្នកប្រើម៉ាស៊ីនថតរបស់អ្នកដើម្បីថតរូប ឬវីឌីអូជាដើម។
ទោះយ៉ាងណាក៏ដោយវាក៏អាចជួយអ្នកក្នុងការកំណត់អត្តសញ្ញាណប្រសិនបើកម្មវិធីកំពុងប្រើប្រព័ន្ធកាមេរ៉ាទូរស័ព្ទរបស់អ្នកដោយគ្មានការព្រមព្រៀងពីអ្នក។ ហើយវាពិតជាល្អក្នុងការគ្រប់គ្រងប្រព័ន្ធឯកជនភាពរបស់អ្នក និងមានមុខមានប្រយោជន៍ដទៃទៀតលើប្រព័ន្ធប្រតិបត្តិការថ្មីនេះ៕
ប្រភព៖ MoneyControl កែសម្រួលដោយ៖ Sophanith
No comments