បច្ចេកវិទ្យា​ AI ដែល​គេជឿថាអាច​គ្រប់គ្រង​ពិភពលោក​បាន​ ជា​អ្វី? - IT-Cambodia

Facebook

Breaking News

បច្ចេកវិទ្យា​ AI ដែល​គេជឿថាអាច​គ្រប់គ្រង​ពិភពលោក​បាន​ ជា​អ្វី?

រយៈ​ពេល​កន្លង​មក​នេះ​ប្រធានបទ​អំពី​បច្ចេកវិទ្យា​ AI ​បាន​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បុគ្គល​ល្បីៗ និង សាមញ្ញជន​ជា​ច្រើន។ ជាក់​ស្ដែង​ដូច​ជា​​ថ្មីៗ​​នេះ​​លោក​ ពូទីន​ ប្រធានាធិបតី​ប្រទេស​រុស្សី​បាន​លើក​ឡើង​ថា​ ប្រទេស​ណា​ដែល​ខ្លាំង​ខាង​បច្ចេកវិទ្យា​ AI នឹង​ជា​អ្នក​គ្រប់​គ្រង​ពិភពលោក។ អំពី​បច្ចេកវិទ្យា​​ AI ​នេះ​ដែរ​ មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ?
AI ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ពេញ​ថា​ Artificial Intelligenceដោយ​វា​ជា​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​អាច​ធ្វើ​កិច្ចការ​ទាំង​ឡាយ​​ណា​ ដែល​មនុស្ស​ត្រូវ​​ប្រើ​បញ្ញា​ដើម្បី​ធ្វើ​ទៅ​បាន។ Mary-Anne Williams សាស្ត្រាចារ្យ​​ផ្នែក​រ៉ូបូត​​នៅ​សកលវិទ្យាល័យ​បច្ចេកវិទ្យា​​នា​ទីក្រុង​ស៊ីដនី​បាន​លើក​ឡើង​ថា ៖ "បច្ចេកវិទ្យា​ AI អាច​មាន​លក្ខណៈ​សាមញ្ញ​ដូច​ជា​​កម្មវិធី​ (Program) ដែល​អាច​លេង​អុក​បាន​ ឬ អាច​មាន​លក្ខណៈ​ស្មុគស្មាញ​ដូច​ជា​រថយន្ត​ដែល​បើក​ដោយ​គ្មាន​មនុស្ស​បញ្ជា​”។



​​បច្ចេកវិទ្យា​ ​​​​​​​​​​​​​​​​​​​​AI អាច​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​មនុស្ស​ជាតិ រួម​មាន​​វិស័យ​សុខាភិបាល, បន្ធូរ​បន្ថយ​លើ​​គ្រោះថ្នាក់​នៃ​​កិច្ចការ​​​មួយ​ចំនួន និង ផ្ដល់​ជា​ការ​សម្រេច​ចិត្ត និង ដោះស្រាយ​បញ្ហា​បាន​លឿន​ជា​ដើម។ សាស្ត្រាចារ្យ​ Walash បាន​​លើក​ឡើង​ថា ៖ "រថយន្ត​បើកបរ​ដោយ​គ្មាន​មនុស្ស​បញ្ជា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​​បាន​ច្រើន ព្រោះ​ ៩៥% នៃ​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ដោយ​សារ​ភាព​ខ្ជីខ្ជា​របស់​មនុស្ស"។ គាត់​បន្ថែម​ថា បញ្ហា​ភាគ​ច្រើន​ដែល​ដាក់​បន្ទុក​លើ​ផែនដី​នា​ពេល​បច្ចុប្បន្ន​​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដ៏​​លឿន​ និង ត្រឹម​ត្រូវ​របស់​ប្រព័ន្ធ​កុំព្យូទ័រ។

ប៉ុន្តែ​វា​អាច​ប៉ះពាល់​អ្វី​ខ្លះ​ដល់​មនុស្ស?

មាន​បញ្ហា​កង្វល់​ខ្លះៗ ៖
  • ការ​រីក​ចម្រើន​​ផ្នែក​បច្ចេកវិទ្យា​ AI និង រ៉ូបូត​​អាច​នឹង​ធ្វើ​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​ឡើង​ខ្ពស់ ដោយ​សារ​វា​ពួក​វា​អាច​ជំនួស​មនុស្ស​បាន​សម្រាប់​កិច្ចការ​មួយ​ចំនួន
  • AI នឹង​បន្ត​បំផ្លាញ​ភាព​ជា​ឯកជន​ និង ប្រជាធិបតេយ្យ​ភាព​​ តាម​រយៈ​​ការ​​ឃ្លាំ​មើល​ និង តាមដាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ AI ពី​សំណាក់​រដ្ឋាភិបាល​ និង ក្រុមហ៊ុន​ជា​ច្រើន
  • ​​​​​រូបមន្ត​ AI អាច​នឹង​កែ​ប្រែ​ឲ្យ​មាន​ភាព​លម្អៀង​បាន ហើយ​នឹង​ត្រូវ​បាន​គេ​ប្រើ​​ដើម្បី​សម្រេច​លើ​កិច្ចការ​ធំ​ក្នុង​ជីវភាព​រស់​នៅ​របស់​មនុស្ស​ដូច​ជា​ការ​ទាមទារ​សំណង​ធានា​រ៉ាប់រង ការ​រើស​ការងារ ​ការ​ធ្វើ​កម្ចី និង​ការ​សម្រេច​សាល​ក្រម​ទៀត​ផង៕




No comments