ហេតុផល ៣ ដែល Steve Jobs សម្រេចដាក់ឈ្មោះក្រុមហ៊ុនថា Apple
ដើម្បីជាការអបអរដល់ខួបទី៤០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Apple ដែលមានលោក Steve Jobs ជាស្ថាបនិក និងលោក Steve Wozniak ជាសហស្ថាបនិក ថ្ងៃនេះ Sabay សូមលើកយករឿងរ៉ាវមួយអំពីក្រុមហ៊ុន ដែលមនុស្សមួយចំនួនប្រហែលមិនបានដឹង។
រឿងរ៉ាវនោះគឺទាក់ទងពីមូលហេតុដែលធ្វើឲ្យលោក Steve Jobs សម្រេចយកផ្លែប៉ោម "Apple” មកធ្វើជាឈ្មោះរបស់ក្រុមហ៊ុន។ មូលហេតុគឺមានបី ដែលមានដូចខាងក្រោម៖
-ទីមួយគឺដោយសារតែមិនមានបុគ្គលិកណាមួយអាចផ្ដល់គំនិតជាឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍មួយដល់លោកបាន
-ទីពីរដោយសារតែលោក Steve Jobs ចូលចិត្តផ្លែប៉ោមខ្លាំង ក្រោយពីលោកធ្លាប់បានចំណាយពេលមួយរយៈលើចម្ការផ្លែប៉ោមនៅរដ្ឋ Oregon សហរដ្ឋអាមេរិក
-ទីបីនោះគឺដោយសារពាក្យ Apple បើគិតជាលេខរៀងនៃព្យញ្ជនៈគឺវាស្ថិតនៅលើក្រុមហ៊ុន Atari ដែលលោក Steve Jobs ធ្លាប់បម្រើការងារក្នុងក្រុមហ៊ុននោះ៕
ប្រភព៖ Sabay
No comments